Tena – Lunar Life Lyrics

១. យប់នេះ ខ្ញុំរះតែម្នាក់ឯង ជីវិតពិតសែនចំបែងឈឺផ្សា ព្រះសូរិយាអស្ដង្គត់ ទុកអោយខ្ញុំឯកា ពេលណាម្ចាស់ស្នេហា មកដល់។

២. ពន្លឺ ខ្ញុំជះដល់ផែនដី ឃើញមនុស្សប្រុសស្រី គេមានស្នេហា សម្លឹងទៅហ្វូងតារា ក៏មានគូសង្សារ ម្ដេចគ្មានគេប្រាថ្នារូបខ្ញុំ។

R.ជីវិតដួងចន្ទរស់នៅពិតជាឯការ គ្មានមនុស្សម្នាក់ណាគេហ៊ានប្រាថ្នាឈោងចាប់ រស់នៅម្នាក់ឯងជិវិតពិតសែនឈឺចាប់ បន់អោយភ្លឺឆាប់អាងបាត់ខ្ញុំពីផែនដី។

៣,ជួបស្នេហ៍ តែមិនអាចក្បែរប្រាណ គេជាម្ចាស់ឋានបំផ្លាញរាត្រី គូយើងសាកសមគ្នាណាស់ ធម្មជាតិមិនប្រណី វណ្ណៈយប់ថ្ងៃ ប្រល័យស្នេហ៍។

៤. រាល់យប់ ចង់អោយភ្លៀងខ្លាំងៗ ពពកនឹងបាំងពិភពផែនដី មិនចង់ឃើញគូស្នេហ៍គេ យកខ្ញុំធ្វើសាក្សី ទាំងខ្ញុំមិនស្គាល់អ្វីជាស្នេហា។

R……..

Final: ត្រឹម ជាព្រះអាទិត្យ ក្ដៅមែនពិត តែចិត្តរងា
បងរះម្នាក់ឯង មើលមនុស្សគ្រប់គ្នា គេមានស្នេហា។
ចង់ តែជះរស្មី បំផ្លាញផែនដី ពីចក្រវា ប្រហែលទើបបង អាចមានវាសនាក្បែរដួងចន្ទ។

Leave a Reply

Your email address will not be published. Required fields are marked *